អ្នកគ្រប់គ្រងគេហទំព័រ

ចំនួនអ្នកទស្សនានាពេលបច្ចុប្បន្ននេះ

ចំនួនដងនៃការបើកទំព័រនៃគេហទំព័រ

WebVisits

ចំនួនសរុបនៃអ្នកគាំទ្រគេហទំព័រនេះ

នាក់

BIGSEK ស្មើនឹងពាក្យអ្វីខ្លះ?

  • -B​ ស្មើនឹងពាក្យ Brave​
  • -I ស្មើនឹងពាក្យ Intelligent
  • -G ស្មើនឹងពាក្យ Generous
  • -S ស្មើនឹងពាក្យ Share
  • -E ស្មើនឹងពាក្យ Experience
  • -K ស្មើនឹងពាក្យ Knowledge
  • តំណភ្ជាប់សំខាន់ៗ

  • -ក្រសួងអប់រំ យុវជន និងកីឡា
  • -​ហ្គូហ្គោល
  • -យូធ្យូប
  • -ហ្វេសប៊ុក
  • -បងធំដោតខំ
  • -ខេមហ្អេចហ្អរដោតខំ
  • -វិទ្យុនិងទូរទស្សន៍បាយ័ន
  • -កោះសន្តិភាពប្រចាំថ្ងៃ
  • -សំឡេងសហរដ្ឋអាមេរិក
  • -វិទ្យុអាស៊ីសេរី
  • -ខ្មែរប៉ុស្តិ៍
  • -ភ្នំពេញប៉ុស្តិ៍
  • -ហេលខាមបូឌាដោតខំ
  • -ខ្មែរ​ ២៤
  • អត្តសញ្ញាណ ទស្សនវិស័យ និងបេសកកម្ម

    អង្គការ​ចែក​រំលែក​ចំណេះ​ដឹង​នៃ​បទពិសោធន៍​(SEKO) បាន​​អភិវឌ្ឈ​​ខ្លួន​​ពី​​អតីត​ក្រុម​​ចែក​​រំលែក​​ចំណេះ​​ដឹង​​នៃ​​បទ​​ពិសោធន៍​(SEK) ដែល​​ជា​​ក្រុម​​សម្រប​សម្រួល និង​ប្រឹក្សា​យោបល់ ដោយ​​បង្កើត​​ឡើង​​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ក្នុង​​ការ​​​អភិវឌ្ឍ​សមត្ថភាព​​តាម​​រយៈ​​ការ​​ចែក​​រំ​លែក​​ចំណេះ​​ដឹង​នៃ​​បទ​​ពិ​សោ​ធន៍​ ក្នុង​​គោល​​​បំណង​ដើម្បី​​ជា​​ផ្នែក​​មួយ​​ក្នុង​​ការ​​អភិវឌ្ឍ​​ជាតិ​ និង​​ដើម្បី​បង្កើន​​ធន​​ធាន​​មនុស្ស​​ដែល​​មាន​​សមត្ថ​ភាព​​​ពិត​​ប្រាកដ​។​ SEKO មាន​ទស្សន​វិស័យ​ចង់​ឃើញ​រាល់​​ធន​ធាន​​មនុស្ស​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​ ​មាន​​សមត្ថភាព​​ពេញ​លក្ខណៈ​​ក្នុង​ការ​​បង្កើត​​អនាគត​​របស់​​ពួក​​គេ​​អោយ​​មាន​ភាព​រុង​​រឿង​ រីក​​ចំរើន សុខ​​សន្តិភាព​ សុខ​ដុម​រមណី និង​សុភមង្គល។ ហើយ SEKO មាន​បេសកកម្ម​ផ្តល់​​នូវ​​ការ​​អភិវឌ្ឍ​​សមត្ថភាព​​តាម​​តម្រូវការ​ តាមរ​យៈ​​ការ​​ចែក​​រំលែក​​ចំណេះ​​ដឹង​​នៃ​​បទ​​ពិសោធន៍​ ដល់​អ្នក​​សិក្សា​ និយោជិក និង​និយោជក់​​​។

    គុណតម្លៃ

    ១. ក្លាហានៈ​ ជាពន្លឺវិជ្ជមាននៃការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រតិបត្តិការងារជាក់ស្តែង។

    ២. ឈ្លាសវៃៈ ជាពន្លឺវិជ្ជមាននៃភាពប៉ិនប្រសប់ក្នុងការប្រតិបត្តិការងារជាក់ស្តែង។

    ៣. ចិត្តសប្បុរសៈ ជាពន្លឺវិជ្ជមាននៃសន្តានចិត្តដ៏ល្អក្នុងការប្រតិបត្តិការងារជាក់ស្តែង។

    ប្រវត្តិសង្ខេប

    នៅ​ថ្ងៃ ០១​ មិនុថា ២០១១ ចែក​រំលែក​ចំណេះ​ដឹង​នៃ​បទពិសោធន៍(SEK) ត្រូវ​បាន​រក​ឃើញ និង​បង្កើត​ឡើង ប៉ុន្តែ​មិន​ទាន់​ចាប់​ផ្តើម​សកកម្មភាព​ចែក​រំលែក​ទេ។ នៅ​ពេល​នោះ ស្ថាបនិក​បាន​ចាប់​ផ្តើម​ទាក់​ទង​អ្នក​ដទៃ​ទៀត​ដែល​អាច​ចែក​រំលែក​ចំណេះ​ដឹង​នៃ​បទ​ពិសោធន៍​ជូន​សាធារណៈជន។

    នៅ​ថ្ងៃ ១៦ កុម្ភៈ ២០១២ មណ្ឌល​ឯកសារ​ប៊ីកសេក(www.bigsek.org) ដែល​ជា​ប្រព័ន្ធ​ទិន្នន័យ​អេឡិច​ត្រូនិច​របស់​SEK ត្រូវ​បាន​ដំណើរ​ការ​សម្រាប់​​ការ​​ចែក​​រំលែក​​ចំណេះ​​ដឹង​​នៃ​​បទ​​ពិសោធន៍ ដោយ​​មាន​​ឯកសារ​​មួយ​​ចំនួន​ ដើម្បី​​បម្រើ​​និង​​បំពេញ​​ចិត្ត​​រាល់​​បុគ្គល​​ដែល​​មាន​​តម្រូវ​​ការ​​ចំណេះ​​ដឹង​នៃ​​បទ​​ពិសោធន៍​​គ្មាន​​ព្រំដែន​ ​ដើម្បី​​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​​សង្គម​របស់​ពួកគេ។

    នៅ​ថ្ងៃ ២៦ តុលា ២០១២ បើ​ទោះ​បី​ជា​បាន​ដឹង​ថា​ចំនួន​អ្នក​ចូល​រួម​ចែក​រំលែក​មាន​តែ​ពីរ​បី​នាក់ ហើយ​វប្បធម៌ចែក​រំលែក​នៅ​តែ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ SEK​បាន​ព្យាយាម​ធ្វើការ​ស្ទាប​ស្ទង់​តាម​រយៈ​សង្គម​ហ្វេសប៊ុក និង​ធ្វើ​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង។ ដោយ​រវល់​នឹង​ការ​ងារ​ទាំង​នេះ ក្រុម​ការងារ​SEK បាន​សម្រេច​បញ្ឈប់សកកម្មភាព​ចែក​រំលែក​មួយរយៈ ដើម្បី​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ថ្មី។

    នៅ​ថ្ងៃ ២១ តុលា ២០១៣ ជា​ថ្ងៃ​ចាប់​ផ្តើម​ឡើង​វិញ ហើយ​និមិត្ត​សញ្ញា និង​មណ្ឌល​ឯកសារ​ប៊ីកសេក​របស់​SEK ត្រូវ​បាន​កែ​តម្រូវ​និង​អភិវឌ្ឍ​អោយ​មាន​លក្ខណៈ​ជា​អា​ជីព​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​នៃ​បទ​ពិសោធន៍ និង​លើក​កម្ពស់​ការ​ទំនាក់​ទំនង​ល្អ ដើម្បី​បង្កើន​ចំនួន​អ្នក​ចែក​រំលែក​និង​អ្នក​អាន។

    នៅ​ថ្ងៃ ២១ វិច្ឋិកា ២០១៣ ក្រុម​ចែក​រំលែក​ចំណេះ​ដឹង​នៃ​បទ​ពិសោធន៍​(SEK) បាន​​អភិវឌ្ឈ​​ខ្លួន​ទៅ​ជា​អង្គការ​ចែក​រំលែក​ចំណេះ​ដឹង​នៃ​បទ​ពិសោធន៍ (SEKO)។ បន្ទាប់​មក SEKO បាន​​ចុះ​​បញ្ជី​​នៅ​​ក្រសួង​​មហាផ្ទៃ នៅ​ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០១៤។ ក្រោយ​​មក​​ទៀត SEKO ក៏​បាន​ចុះ​បញ្ជី​នៅ Dun & Bradstreet (D&B) នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៤។

    សម្រង់ពាក្យគន្លឹះនៃការសិក្សា

  • គ្រូ​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​មួយ​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ប្រសិន​បើ​ឈ្នះ អ្នក​នឹង​សប្បាយ។ ហើយ​ប្រសិន​បើ​ចាញ់ អ្នក​នឹង​មាន​គតិបណ្ឌិត។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ចូរ​អ្នក​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​តែ​ជា​ការ​សើច​សប្បាយ។
  • ចូរ​អ្នក​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​ស្រមាល​ស្រមៃ។
  • កម្រិតនៃក្រុមគោលដៅ

  • សិស្ស​និស្សិត:​ វិធី​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​វិធី​សាស្ត្រ​ទទួល​បាន​ការងារ​សម្រាប់​ការ​ចាប់​ផ្តើម​របស់​ពួក​គេ។
  • បុគ្គល: ​​ចំណេះ​​ដឹង​ ជំនាញ និង​អាកប្ប​កិរិយា​ ឬ​ឥរិយាបថ​សម្រាប់​សមត្ថភាព​របស់​ពួក​គេ។
  • អង្គភាព: ​ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​ផ្នែក​ខាង​ក្នុង​នៃ​អង្គភាព សម្រាប់​ការ​គ្រប់​គ្រង​របស់​ពួក​គេ។
  • សង្គម: បរិបទ​ ឬ​បរិយាកាស​នៃ​ស្ថាប័ន​ សម្រាប់​បែប​ផែន ឬ​ទ្រង់​ទ្រាយ​នៃ​ការ​អនុវត្តន៍​​របស់ពួកគេ​​ដែល​អាច​ទៅ​រួច។
  • បើកអ៊ីម៉ែលគេហទំព័រ

    សម្រាប់តែសមាជិកប៉ុណ្ណោះ
    អ៊ីម៉ែល លេខសម្ងាត់
    សមាជិកម្នាក់ៗទទួលបានគណនី អ៊ីម៉ែលជាមួយនឹងលេខសម្ងាត់ ដែលផ្តល់ដោយប៊ីកសេក។
    អ៊ីម៉ែលសម្រាប់ទំនាក់ទំនង
    info@bigsek.org