អ្នកគ្រប់គ្រងគេហទំព័រ

ចំនួនអ្នកទស្សនានាពេលបច្ចុប្បន្ននេះ

ចំនួនដងនៃការបើកទំព័រនៃគេហទំព័រ

WebVisits

ចំនួនសរុបនៃអ្នកគាំទ្រគេហទំព័រនេះ

នាក់

BIGSEK ស្មើនឹងពាក្យអ្វីខ្លះ?

  • -B​ ស្មើនឹងពាក្យ Brave​
  • -I ស្មើនឹងពាក្យ Intelligent
  • -G ស្មើនឹងពាក្យ Generous
  • -S ស្មើនឹងពាក្យ Share
  • -E ស្មើនឹងពាក្យ Experience
  • -K ស្មើនឹងពាក្យ Knowledge
  • តំណភ្ជាប់សំខាន់ៗ

  • -ក្រសួងអប់រំ យុវជន និងកីឡា
  • -​ហ្គូហ្គោល
  • -យូធ្យូប
  • -ហ្វេសប៊ុក
  • -បងធំដោតខំ
  • -ខេមហ្អេចហ្អរដោតខំ
  • -វិទ្យុនិងទូរទស្សន៍បាយ័ន
  • -កោះសន្តិភាពប្រចាំថ្ងៃ
  • -សំឡេងសហរដ្ឋអាមេរិក
  • -វិទ្យុអាស៊ីសេរី
  • -ខ្មែរប៉ុស្តិ៍
  • -ភ្នំពេញប៉ុស្តិ៍
  • -ហេលខាមបូឌាដោតខំ
  • -ខ្មែរ​ ២៤
  • និយមន័យនៃការបង្វឹក

    ការ​បង្វឹក គឺ​ជា​​វិធី​​សាស្ត្រ​នៃ​ការ​​បង្រៀន​ដែល​​ជួយ​​ដល់​​ពួក​​គេ​​ក្នុង​ការ​​ធ្វើ​​អោយ​​យល់​​ដឹង ការ​​ធ្វើ​អោយ​ភ្លឺ​ច្បាស់​ ឬ​​ការ​វិភាគ​​បញ្ហា និង​​​ការ​​បើក​​ទំ​លាយ​​នូវ​​សក្តា​នុពល​​នៃ​​ការ​​រៀន​​របស់​​​មនុស្ស​ម្នាក់ៗ​ដែល​ជា​​ដំណើការ​​នៃ​​ការ​​ពិភាក្សា​​មួយ​នៅ​​ទី​​កន្លែង​​​ដែល​ពួក​គេ​ចង់​​ធ្វើ​​អោយ​​មាន​ភាព​ប្រ​សើ​រ​​ឡើង​នូវ​ការ​​ប្រ​តិ​​បត្តិរ​បស់​ពួក​គេ​ និង​​ដើម្បី​​សម្រេច​​បាន​​នូវ​​គោល​ដៅ​​អា​ជីព ឬ​​គោល​​ដៅ​​ផ្ទាល់​​ខ្លួន។

    គ្រូ​បង្វឹក​ដ៏​ល្អ មិន​មែន​ជា​អ្នក​ដែល​តែង​តែ​ផ្តល់​ចម្លើយទេ​ ប៉ុន្តែ​ជា​មនុស្ស​ម្នាក់​ដែល​ពូ​កែ​ខាង​អនុវត្ត​​ដំណើរ​ការនៃការ​​បង្វឹក រួមមាន​ ៖ ការ​ស្តាប់​មតិយោបល់​​ និង​ការ​យល់​ឃើញ​របស់​គេ​ ការ​សួរ​សំនួរ​ល្អៗ ការ​ជំរុញ​​ និង​លើក​ទឹក​ចិត្ត​ ដល់​​អារម្មណ៍​​និង​ការ​គិត​របស់​គេ ហើយនិង​ការ​ជួយ​គេ​ក្នុង​ការ​រុគរក និង​ការ​វិភាគ​ជម្រើស ឬ​ដំ​ណោះ​ស្រាយដែល​អាច​ទៅ​រួច។

    សេវាបង្វឹក

    SEK​O​អាច​ផ្តល់​សេវា​បង្វឹក​សម្រាប់​កម្រិត​សិស្ស​និស្សិត និង​កម្រិត​បុគ្គល ដោយ​ផ្តោត​ទៅ​លើ​កម្មវត្ថុ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • -សម្រាប់​កម្រិត​សិស្ស​និស្សិត: ការ​រៀប​ចំ​និង​ការ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ការ​រៀប​ចំ​ឯកសារ​ដាក់​ពាក្យ​សុំ​ធ្វើការ ការ​ស្វែង​រក​និង​ការ​ដាក់​ពាក្យ​សុំ​ធ្វើការ ការ​បង្កើត​ផែន​ការ​ផ្ទាល់​ខ្លួន។ល។
  • -សម្រាប់កម្រិត​បុគ្គល: កិច្ចការ​រដ្ឋ​បាល កិច្ចការ​ទីផ្សារ កិច្ចការ​ហិរញ្ញវត្ថុ កិច្ចការ​តាម​ដាន ត្រួត​ពិនិត្យ និង​វាយ​តម្លៃ ការ​គ្រប់​គ្រង​រដ្ឋបាល​និង​ធន​ធាន​មនុស្ស ការ​គ្រប់​គ្រង​ការិយាល័យ ការ​គ្រប់​គ្រង​ទីផ្សារ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ការ​សរសេរ​គម្រោង​និង​ស្វែង​រក​មូល​និធិ ការ​ធ្វើ​ផែន​ការ​យុទ្ធសាស្ត្រ ការ​ធ្វើ​ផែន​ការ​គម្រោង ការ​គ្រប់​គ្រង​គម្រោង ការ​ធ្វើ​សេចក្តី​រាយការណ៍ ការ​ទំនាក់​ទំនង​ដ៏​មាន​ប្រសិទ្ធ​ភាព ជំនាញ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​និង​ថ្លែង​ជា​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព ជំនាញ​គិត​ដ៏​មាន​ប្រសិទ្ធ​ភាព ការ​ត្រួត​ពិនិត្យ​ខាង​ក្នុង​អង្គភាព​ដ៏​មាន​ប្រសិទ្ធ​ភាព ជំនាញ​ដឹកនាំ ជំនាញ​ចែក​រំលែក ជំនាញ​បង្ហាត់ ជំនាញ​សម្រប​សម្រួល ជំនាញ​បង្វឹក ជំនាញ​ប្រឹក្សា​យោបល់។ល។
  • កម្មវត្ថុ​នៃ​ការ​បង្វឹក​ស្ទើរ​តែ​ទាំងអស់ គឺ​ដូចគ្នា​នឹង​កម្មវត្ថុ​នៃ​ការ​បង្ហាត់ ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការ​រៀន​ផ្សេង​គ្នា។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​អោយ​ប្រាកដ​ថា​តើ​SEKO​អាច​ផ្តល់​នូវ​សេវា​បង្វឹក​​ដែល​អ្នក​ត្រូវ​ការ​នោះ​ដែរ​ឬ​អត់ សូម​ទាក់​ទង​មក​ពួក​យើង​សម្រាប់​ព័ត៌មាន​ពិស្តារ។

    របៀប​ទទួល​បាន​សេវា​បង្វឹក​របស់​ពួក​យើង

  • -ប្រសិន​បើ​អ្នក​ត្រូវ​ការ​សេវា​បង្វឹក​របស់​ពួក​យើង សូម​ទាក់​ទង​មក​ក្រុម​ការងារ​របស់SEKO ដោយ​ផ្ញើ​អ៊ីម៉ែល​ទៅ info@bigsek.org
  • -អ្នក​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​មួយ ដែល​បញ្ជាក់​ថា​តើ​វា​អាច​ទៅ​រួច​និង​ទទួល​យក​បាន​ដែរ​ឬ​អត់ ចំពោះ​សេវា​បង្វឹក​ដែល​អ្នក​បាន​ស្នើ។
  • -បើ​គ្មាន​បញ្ហា​ទេ​សម្រាប់​ការ​ផ្តល់​សេវា​នោះ ត្រូវ​ធ្វើ​ការ​ណាត់​ជួប​ដើម្បី​ពិភាក្សា​លម្អិត​បន្ថែម​ទៀត អំពី​តារាង​ពេល​វេលា​និង​ថ្លៃ​បង្វឹក។
  • -បើ​គ្មាន​បញ្ហា​ទេ​សម្រាប់​តារាង​ពេល​វេលា​និង​ថ្លៃ​បង្វឹក សូម​បង់​ប្រាក់​អោយ​បាន​មុន​ថ្ងៃ​បង្វឹក។
  • -បន្ទាប់​ពី​ការ​បង្វឹក​ត្រូវ​បាន​បញ្ចប់ អ្នក​នឹង​ទទួល​បាន​វិញ្ញាបនប័ត្រ​បញ្ជាក់​ការ​ហ្វឹក​ហ្វឺន និង​សេចក្តី​រាយការណ៍​បច្ចេក​ទេស​នៃ​ការ​បង្វឹក​ដែល​ចេញ​ដោយ​SEKO​ផ្ញើ​ជូន​អ្នក​ដើម្បី​ចុះ​ហត្ថលេខា​ទទួល។
  • សម្រង់ពាក្យគន្លឹះនៃការសិក្សា

  • គ្រូ​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​មួយ​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ប្រសិន​បើ​ឈ្នះ អ្នក​នឹង​សប្បាយ។ ហើយ​ប្រសិន​បើ​ចាញ់ អ្នក​នឹង​មាន​គតិបណ្ឌិត។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ចូរ​អ្នក​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​តែ​ជា​ការ​សើច​សប្បាយ។
  • ចូរ​អ្នក​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​ស្រមាល​ស្រមៃ។
  • កម្រិតនៃក្រុមគោលដៅ

  • សិស្ស​និស្សិត:​ វិធី​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​វិធី​សាស្ត្រ​ទទួល​បាន​ការងារ​សម្រាប់​ការ​ចាប់​ផ្តើម​របស់​ពួក​គេ។
  • បុគ្គល: ​​ចំណេះ​​ដឹង​ ជំនាញ និង​អាកប្ប​កិរិយា​ ឬ​ឥរិយាបថ​សម្រាប់​សមត្ថភាព​របស់​ពួក​គេ។
  • អង្គភាព: ​ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​ផ្នែក​ខាង​ក្នុង​នៃ​អង្គភាព សម្រាប់​ការ​គ្រប់​គ្រង​របស់​ពួក​គេ។
  • សង្គម: បរិបទ​ ឬ​បរិយាកាស​នៃ​ស្ថាប័ន​ សម្រាប់​បែប​ផែន ឬ​ទ្រង់​ទ្រាយ​នៃ​ការ​អនុវត្តន៍​​របស់ពួកគេ​​ដែល​អាច​ទៅ​រួច។
  • បើកអ៊ីម៉ែលគេហទំព័រ

    សម្រាប់តែសមាជិកប៉ុណ្ណោះ
    អ៊ីម៉ែល លេខសម្ងាត់
    សមាជិកម្នាក់ៗទទួលបានគណនី អ៊ីម៉ែលជាមួយនឹងលេខសម្ងាត់ ដែលផ្តល់ដោយប៊ីកសេក។
    អ៊ីម៉ែលសម្រាប់ទំនាក់ទំនង
    info@bigsek.org