អ្នកគ្រប់គ្រងគេហទំព័រ

ចំនួនអ្នកទស្សនានាពេលបច្ចុប្បន្ននេះ

ចំនួនដងនៃការបើកទំព័រនៃគេហទំព័រ

WebVisits

ចំនួនសរុបនៃអ្នកគាំទ្រគេហទំព័រនេះ

នាក់

BIGSEK ស្មើនឹងពាក្យអ្វីខ្លះ?

  • -B​ ស្មើនឹងពាក្យ Brave​
  • -I ស្មើនឹងពាក្យ Intelligent
  • -G ស្មើនឹងពាក្យ Generous
  • -S ស្មើនឹងពាក្យ Share
  • -E ស្មើនឹងពាក្យ Experience
  • -K ស្មើនឹងពាក្យ Knowledge
  • តំណភ្ជាប់សំខាន់ៗ

  • -ក្រសួងអប់រំ យុវជន និងកីឡា
  • -​ហ្គូហ្គោល
  • -យូធ្យូប
  • -ហ្វេសប៊ុក
  • -បងធំដោតខំ
  • -ខេមហ្អេចហ្អរដោតខំ
  • -វិទ្យុនិងទូរទស្សន៍បាយ័ន
  • -កោះសន្តិភាពប្រចាំថ្ងៃ
  • -សំឡេងសហរដ្ឋអាមេរិក
  • -វិទ្យុអាស៊ីសេរី
  • -ខ្មែរប៉ុស្តិ៍
  • -ភ្នំពេញប៉ុស្តិ៍
  • -ហេលខាមបូឌាដោតខំ
  • -ខ្មែរ​ ២៤
  • និយមន័យនៃការប្រឹក្សាយោបល់

    ការប្រឹក្សា​យោ​បល់ ជា​ការ​ផ្តល់​ដំបូន្នាន​ទៅ​នរណា​ម្នាក់ ឬ​ការ​ពិភាក្សា​អ្វី​មួយ​ជា​មួយ​នរណា​ម្នាក់ មុន​ពេល​បង្កើត​សេចក្តី​សម្រេច​ចិត្ត។

    ម៉្យាង​វិញ​ទៀត យើង​ក៏​អាច​និយាយ​បាន​ដែរ​ថា ការ​ប្រឹក្សា​យោបល់​ជា​ការ​ប្រជុំ​ដើម្បី​ពិភាក្សា​អ្វី​មួយ ឬ​ដើម្បី​ទទួល​បាន​នូវ​ដំបូន្មាន ឬ​សំដៅ​ទៅ​លើ​ពេល​វេលា​ដែល​អ្នក​ពិភាក្សា​អ្វី​មួយ​ជា​មួយ​នរណា​ម្នាក់ ដើម្បី​ទទួល​បាន​នូវ​ដំបូន្នាន​ឬ​យោបល់​របស់​ពួក​គេ​អំពី​រឿង​នោះ។

    សេវាប្រឹក្សាយោបល់

    SEKO​អាច​ផ្តល់​សេវា​ប្រឹក្សា​យោបល់​សម្រាប់​កម្រិត​សិស្ស​និស្សិត កម្រិត​បុគ្គល កម្រិត​អង្គភាព និង​កម្រិត​សង្គម ដោយ​ផ្តោត​ទៅ​លើ​កម្មវត្ថុ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • -សម្រាប់​កម្រិត​សិស្ស​និស្សិត: វីធី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា វិធី​រៀប​ចំ​ឥរិយាបថ​អោយ​បាន​ល្អ​និង​សម​ស្រប​ទៅ​តាម​តំបន់ វិធី​ក្នុង​ការ​ស្វែង​រក​និង​ដាក់​ពាក្យ​សុំ​ធ្វើការ វិធី​ដ៏​ជោគ​ជ័យ​ក្នុង​ការ​ទទួល​ការ​សម្ភាសន៍ វីធី​ដើម្បី​ដឹង​អំពី​ការ​ឆបោក​នៃ​ការងារ។ល។
  • -សម្រាប់​កម្រិត​បុគ្គល: ចំណេះ​​ដឹង​ ជំនាញ និង​អាកប្ប​កិរិយា​សម្រាប់​សមត្ថភាព​របស់​បុគ្គល​ក្នុង​ការ​ប្រតិបត្តិ​តាម​តួនាទី​និង​ករណី​កិច្ច​របស់​ពួក​គេ នៅ​ក្នុង​អង្គភាព​មួយ។
  • -សម្រាប់​កម្រិត​អង្គភាព: ប្រព័ន្ធ​ខាង​​ក្នុង​​រួម​​មាន​ដូច​ជា រចនា​សម្ព័ន្ធ​ គោល​ការណ៍ និតិ​វិធី​ ភាព​ជា​អ្នក​ដឹក​នាំ ការ​ទំនាក់​ទំនង វប្បធម៌​របស់​​អង្គ​ភាព​។ល។ ដែល​ធ្វើការ​កំណត់​​អំ​ពី​​ប្រសិទ្ធ​ភាព​នៃ​អង្គភាព ក្នុង​ការ​សម្រេច​​បាន​​នូវ​​គោល​​ដៅ​ និង​​បេសកកម្ម​របស់​ខ្លួន។
  • -សម្រាប់​កម្រិត​សង្គម: ​បរិបទ​​នៃ​ស្ថាប័ន​ ​បរិយា​កាស​​ជុំវិញ និង​​លក្ខ​​ខណ្ឌ​​ផ្សេង​ៗ ដែល​​ត្រូវ​​បាន​គេ​ទាម​ទា​រ​​សម្រាប់​​សមិទ្ធិ​កម្ម​​នៃ​​សមត្ថភាព​​បរិបទ​​ក្នុង​​កម្រិត​​បុគ្គល​ ឬ​កម្រិត​​អង្គភាព។
  • ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​អោយ​ប្រាកដ​ថា​តើ​SEKO​អាច​ផ្តល់​នូវ​សេវា​ប្រឹក្សា​យោបល់ ដែល​អ្នក​ត្រូវ​ការ​នោះ​ដែរ​ឬ​អត់ សូម​ទាក់​ទង​មក​ពួក​យើង​សម្រាប់​ព័ត៌មាន​ពិស្តារ។

    របៀបទទួលបានសេវាប្រឹក្សាយោបល់របស់ពួកយើង

  • -ប្រសិន​បើ​អ្នក​ត្រូវ​ការ​សេវា​ប្រឹក្សា​យោ​បល់​របស់​ពួក​យើង សូម​ទាក់​ទង​មក​ក្រុម​ការងារ​SEKO ដោយ​ផ្ញើ​អ៊ីម៉ែល​ទៅ info@bigsek.org
  • -អ្នក​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​មួយ ដែល​បញ្ជាក់​ថា​តើ​វា​អាច​ទៅ​រួច​និង​ទទួល​យក​បាន​ដែរ​ឬ​អត់ ចំពោះ​សេវា​ប្រឹក្សា​យោបល់​ដែល​អ្នក​បាន​ស្នើ។
  • -បើ​គ្មាន​បញ្ហា​ទេ​សម្រាប់​ការ​ផ្តល់​សេវា​នោះ ត្រូវ​ធ្វើ​ការ​ណាត់​ជួប​ដើម្បី​ពិភាក្សា​លម្អិត​បន្ថែម​ទៀត អំពី​តារាង​ពេល​វេលា​និង​ថ្លៃ​ប្រឹក្សា​យោបល់។
  • -បើ​គ្មាន​បញ្ហា​ទេ​សម្រាប់​តារាង​ពេល​វេលា​និង​ថ្លៃ​ប្រឹក្សា​យោបល់ យើង​នឹង​បង្កើត​កិច្ច​សន្យា​មួយ​ជា​ផ្លូវការណ៍ ដោយ​ដំបូង​តម្រូវ​អោយ​បង់​៣០%​នៃ​តម្លៃ​សរុប ហើយ​នៅ​សល់​៧០%​ទៀត អាច​បង់​ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​ការងារ​ត្រូវ​បាន​បញ្ចប់។
  • -បន្ទាប់​ពី​ការ​ប្រឹក្សា​យោបល់​ត្រូវ​បាន​បញ្ចប់ SEKO​នឹង​ចេញ​សេចក្តី​រាយការណ៍​បច្ចេកទេស​នៃ​ការ​ប្រឹក្សា​យោបល់ ដោយ​ផ្ញើ​ជូន​អ្នក​ដើម្បី​ចុះ​ហត្ថលេខា​ទទួល។
  • សម្រង់ពាក្យគន្លឹះនៃការសិក្សា

  • គ្រូ​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​មួយ​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ប្រសិន​បើ​ឈ្នះ អ្នក​នឹង​សប្បាយ។ ហើយ​ប្រសិន​បើ​ចាញ់ អ្នក​នឹង​មាន​គតិបណ្ឌិត។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ចូរ​អ្នក​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​តែ​ជា​ការ​សើច​សប្បាយ។
  • ចូរ​អ្នក​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​ស្រមាល​ស្រមៃ។
  • កម្រិតនៃក្រុមគោលដៅ

  • សិស្ស​និស្សិត:​ វិធី​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​វិធី​សាស្ត្រ​ទទួល​បាន​ការងារ​សម្រាប់​ការ​ចាប់​ផ្តើម​របស់​ពួក​គេ។
  • បុគ្គល: ​​ចំណេះ​​ដឹង​ ជំនាញ និង​អាកប្ប​កិរិយា​ ឬ​ឥរិយាបថ​សម្រាប់​សមត្ថភាព​របស់​ពួក​គេ។
  • អង្គភាព: ​ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​ផ្នែក​ខាង​ក្នុង​នៃ​អង្គភាព សម្រាប់​ការ​គ្រប់​គ្រង​របស់​ពួក​គេ។
  • សង្គម: បរិបទ​ ឬ​បរិយាកាស​នៃ​ស្ថាប័ន​ សម្រាប់​បែប​ផែន ឬ​ទ្រង់​ទ្រាយ​នៃ​ការ​អនុវត្តន៍​​របស់ពួកគេ​​ដែល​អាច​ទៅ​រួច។
  • បើកអ៊ីម៉ែលគេហទំព័រ

    សម្រាប់តែសមាជិកប៉ុណ្ណោះ
    អ៊ីម៉ែល លេខសម្ងាត់
    សមាជិកម្នាក់ៗទទួលបានគណនី អ៊ីម៉ែលជាមួយនឹងលេខសម្ងាត់ ដែលផ្តល់ដោយប៊ីកសេក។
    អ៊ីម៉ែលសម្រាប់ទំនាក់ទំនង
    info@bigsek.org