អ្នកគ្រប់គ្រងគេហទំព័រ

ចំនួនអ្នកទស្សនានាពេលបច្ចុប្បន្ននេះ

ចំនួនដងនៃការបើកទំព័រនៃគេហទំព័រ

WebVisits

ចំនួនសរុបនៃអ្នកគាំទ្រគេហទំព័រនេះ

នាក់

BIGSEK ស្មើនឹងពាក្យអ្វីខ្លះ?

  • -B​ ស្មើនឹងពាក្យ Brave​
  • -I ស្មើនឹងពាក្យ Intelligent
  • -G ស្មើនឹងពាក្យ Generous
  • -S ស្មើនឹងពាក្យ Share
  • -E ស្មើនឹងពាក្យ Experience
  • -K ស្មើនឹងពាក្យ Knowledge
  • តំណភ្ជាប់សំខាន់ៗ

  • -ក្រសួងអប់រំ យុវជន និងកីឡា
  • -​ហ្គូហ្គោល
  • -យូធ្យូប
  • -ហ្វេសប៊ុក
  • -បងធំដោតខំ
  • -ខេមហ្អេចហ្អរដោតខំ
  • -វិទ្យុនិងទូរទស្សន៍បាយ័ន
  • -កោះសន្តិភាពប្រចាំថ្ងៃ
  • -សំឡេងសហរដ្ឋអាមេរិក
  • -វិទ្យុអាស៊ីសេរី
  • -ខ្មែរប៉ុស្តិ៍
  • -ភ្នំពេញប៉ុស្តិ៍
  • -ហេលខាមបូឌាដោតខំ
  • -ខ្មែរ​ ២៤
  • និយមន័យនៃការសម្របសម្រួល

    ការ​សម្រប​សម្រួល គឺជា​វិធីសាស្ត្រ​នៃ​ការ​បង្រៀន​ដែល​អ្នក​សម្រប​សម្រួល​ត្រូវ​ណែនាំ​​អ្នក​​ចូល​​រួម​អោយ​គិត​យ៉ាង​​​ល្អិត​​ល្អន់​ ដើម្បី​​ទទួល​​បាន​​លទ្ធផល​ដែល​​ពួក​​គេ​​ចង់​​បាន ដោយ​​ការ​​លើក​​ទឹក​​ចិត្ត​ ដល់​​ការ​​សម្រេច​​ចិត្ត​ និង​ការ​​គិត​​របស់​​អ្នក​​ចូល​​រួម​ ជា​ជាង​ការ​​ផ្តល់​​ច​ម្លើយ​​ស្រាប់​ៗ ដើម្បី​​បង្កើត​​នូវ​លទ្ធផល​​តាម​​រយៈ​ការ​​ពិភ្សា​​ជា​​ក្រុម​ ការ​ជញ្ជឹង​គិត ការ​​វិភាគ​ ក៏​ដូច​ជា​​ការ​​យល់​​ស្រប​​គ្នា​។

    ម៉្យាង​វិញ​ទៀត យើង​ក៏​អាច​និយាយ​បាន​ដែរ​ថា​ការ​សម្រប​សម្រួល​គឺ​សំដៅ​ទៅ​លើ​សកកម្មភាព​ជួយ​បុគ្គល​ឬ​អង្គភាព​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដោយ​ងាយ​ស្រួល​ជាង ឬ​ជួយ​ស្វែង​រក​ចម្លើយ ដោយ​ការ​ពិភាក្សា​និង​ការ​លើក​ជា​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​អ្វី​មួយ។

    សេវាសម្របសម្រួល

    SEKO​ អាច​ផ្តល់​សេវា​សម្រប​សម្រួល​សម្រាប់​កម្រិត​សិស្ស​និស្សិត កម្រិត​បុគ្គល និង​កម្រិត​អង្គភាព ដោយ​ផ្តោត​ទៅ​លើ​កម្មវត្ថុ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

  • -សម្រាប់​កម្រិត​សិស្ស​និស្សិត: ការ​រៀប​ចំ​ឯកសារ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ ការ​ស្វែង​រក​នឹង​ដាក់​ពាក្យ​សុំ​ធ្វើ​ការ ការ​ចុះ​កម្ម​សិក្សា​នៅ​អង្គភាព​ណា​មួយ ការ​ទទួល​បាន​ការ​ងារ​តាម​រយៈ​សេវា​ភ្នាក់​ងារ​ធន​ធាន​មនុស្ស​របស់​ពួក​យើង។ល។
  • -សម្រាប់​កម្រិត​បុគ្គល: កិច្ចការ​រដ្ឋបាល កិច្ចការ​ទីផ្សារ កិច្ចការ​គណនេយ្យ កិច្ចការ​ហិរញ្ញវត្ថុ កិច្ចការ​ធនធានមនុស្ស ការអនុវត្តន៍​គម្រោង កិច្ចការ​ទំនាក់ទំនង ការ​ដោះ​ស្រាយ​បញ្ហា​ឬ​ការ​ដោះ​ស្រាយ​ជម្លោះ ប្រសិន​បើ​អាច​ទៅ​រួច​និង​ទទួល​យក​បាន​។ល។
  • -សម្រាប់​កម្រិត​អង្គភាព: ការ​ធ្វើ​ផែន​ការ​យុទ្ធសាស្ត្រ ការ​ធ្វើ​ផែន​ការ​ប្រចាំ​ឆ្នាំ ការ​បង្កើត​នូវ​លក្ខខន្តិកៈ​របស់​អង្គ​ភាព​ណា​មួយ ការ​បង្កើត​គោលការណ៍ ការ​បង្កើត​សេចក្តី​ណែនាំ ការ​បង្កើត​និតិ​វិធី​។ល។
  • ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​អោយ​ប្រាកដ​ថា​តើ SEKO អាច​ផ្តល់​នូវ​សេវា​សម្រប​សម្រួល ដែល​អ្នក​ត្រូវ​ការ​នោះ បាន​ដែរ​ឬ​អត់ សូម​ទាក់​ទង​មក​ពួក​យើង​សម្រាប់​ព័ត៌មាន​ពិស្តារ។

    របៀបទទួលបានសេវាសម្របសម្រួលរបស់ពួកយើង

  • -បើ​អ្នក​ត្រូវ​ការ​សេវា​សម្រប​សម្រួល​របស់​ពួក​យើង សូម​ទាក់​ទង​មក​ក្រុម​ការងារ SEKO ដោយ​ការ​ផ្ញើ​អ៊ីម៉ែល​ទៅ info@bigsek.org
  • -អ្នក​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​មួយ​ដែល​បញ្ជាក់​ថា​តើ​វា​អាច​ទៅ​រួច​និង​ទទួល​យក​បាន​ដែរ​ឬ​អត់ ចំពោះ​សេវា​សម្រប​សម្រួល​ដែល​អ្នក​បាន​ស្នើ។
  • -បើ​គ្មាន​បញ្ហា​ទេ​សម្រាប់​ការ​ផ្តល់​សេវា​នោះ ត្រូវ​ធ្វើ​ការ​ណាត់​ជួប​ដើម្បី​ពិភាក្សា​លម្អិត​បន្ថែម​ទៀត អំពី​តារាង​ពេល​វេលា និង​ថ្លៃ​សម្រប​សម្រួល។
  • -បើ​គ្មាន​បញ្ហា​ទេ​សម្រាប់​តារាង​ពេល​វេលា និង​ថ្លៃ​សម្រប​សម្រួល យើង​នឹង​បង្កើត​កិច្ច​សន្យា​មួយ​ជា​ផ្លូវ​ការណ៍ ដោយ​ដំបូង​តម្រូវ​អោយ​បង់ ៣០% នៃ​តម្លៃ​សរុប ហើយ​នៅ​សល់ ៧០% ទៀត អាច​បង់​ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​ងារ​ត្រូវ​បាន​បញ្ចប់។
  • -បន្ទាប់​ពី​ការ​សម្រប​សម្រួល​ត្រូវ​បាន​បញ្ចប់ SEKO នឹង​ចេញ​សេចក្តី​រាយ​ការណ៍​បច្ចេកទេស​នៃ​ការ​សម្រប​សម្រួល ដោយ​ផ្ញើ​ជូន​អ្នក ដើម្បី​ចុះ​ហត្ថ​លេខា​ទទួល។
  • សម្រង់ពាក្យគន្លឹះនៃការសិក្សា

  • គ្រូ​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​មួយ​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ប្រសិន​បើ​ឈ្នះ អ្នក​នឹង​សប្បាយ។ ហើយ​ប្រសិន​បើ​ចាញ់ អ្នក​នឹង​មាន​គតិបណ្ឌិត។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ចូរ​អ្នក​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​តែ​ជា​ការ​សើច​សប្បាយ។
  • ចូរ​អ្នក​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​ស្រមាល​ស្រមៃ។
  • កម្រិតនៃក្រុមគោលដៅ

  • សិស្ស​និស្សិត:​ វិធី​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​វិធី​សាស្ត្រ​ទទួល​បាន​ការងារ​សម្រាប់​ការ​ចាប់​ផ្តើម​របស់​ពួក​គេ។
  • បុគ្គល: ​​ចំណេះ​​ដឹង​ ជំនាញ និង​អាកប្ប​កិរិយា​ ឬ​ឥរិយាបថ​សម្រាប់​សមត្ថភាព​របស់​ពួក​គេ។
  • អង្គភាព: ​ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​ផ្នែក​ខាង​ក្នុង​នៃ​អង្គភាព សម្រាប់​ការ​គ្រប់​គ្រង​របស់​ពួក​គេ។
  • សង្គម: បរិបទ​ ឬ​បរិយាកាស​នៃ​ស្ថាប័ន​ សម្រាប់​បែប​ផែន ឬ​ទ្រង់​ទ្រាយ​នៃ​ការ​អនុវត្តន៍​​របស់ពួកគេ​​ដែល​អាច​ទៅ​រួច។
  • បើកអ៊ីម៉ែលគេហទំព័រ

    សម្រាប់តែសមាជិកប៉ុណ្ណោះ
    អ៊ីម៉ែល លេខសម្ងាត់
    សមាជិកម្នាក់ៗទទួលបានគណនី អ៊ីម៉ែលជាមួយនឹងលេខសម្ងាត់ ដែលផ្តល់ដោយប៊ីកសេក។
    អ៊ីម៉ែលសម្រាប់ទំនាក់ទំនង
    info@bigsek.org