អ្នកគ្រប់គ្រងគេហទំព័រ

ចំនួនអ្នកទស្សនានាពេលបច្ចុប្បន្ននេះ

ចំនួនដងនៃការបើកទំព័រនៃគេហទំព័រ

WebVisits

ចំនួនសរុបនៃអ្នកគាំទ្រគេហទំព័រនេះ

នាក់

BIGSEK ស្មើនឹងពាក្យអ្វីខ្លះ?

  • -B​ ស្មើនឹងពាក្យ Brave​
  • -I ស្មើនឹងពាក្យ Intelligent
  • -G ស្មើនឹងពាក្យ Generous
  • -S ស្មើនឹងពាក្យ Share
  • -E ស្មើនឹងពាក្យ Experience
  • -K ស្មើនឹងពាក្យ Knowledge
  • តំណភ្ជាប់សំខាន់ៗ

  • -ក្រសួងអប់រំ យុវជន និងកីឡា
  • -​ហ្គូហ្គោល
  • -យូធ្យូប
  • -ហ្វេសប៊ុក
  • -បងធំដោតខំ
  • -ខេមហ្អេចហ្អរដោតខំ
  • -វិទ្យុនិងទូរទស្សន៍បាយ័ន
  • -កោះសន្តិភាពប្រចាំថ្ងៃ
  • -សំឡេងសហរដ្ឋអាមេរិក
  • -វិទ្យុអាស៊ីសេរី
  • -ខ្មែរប៉ុស្តិ៍
  • -ភ្នំពេញប៉ុស្តិ៍
  • -ហេលខាមបូឌាដោតខំ
  • -ខ្មែរ​ ២៤
  • និយមន័យនៃការបង្ហាត់

    ការ​បង្ហាត់​ ជា​​វិធីសាស្ត្រ​នៃ​​ការ​​បង្រៀន​​ដែល​​អ្នក​​បង្ហាត់​​ជា​អ្នក​​ប្រឹក្សា​ដោយ​​កំ​ណត់​​ពី​​គោល​​បំណងនិង​​បរិបទ​ ដើម្បី​​ធានា​​ថា​​អ្នក​​រៀន​​អាច​​រៀន​ចេះ ហើយ​ក្នុង​គោល​បំណង​​ដើម្បី​​ជួយ​​ដល់​​អ្នក​​រៀន​អោយ​ទទួល​​បាន​​ចំណេះ​​ដឹង​​និង​​ជំនាញ​​​សម្រាប់​​កម្ម​វត្ថុ​មួយ​​ពិត​​ប្រាកដ។

    ការ​បង្ហាត់ អាច​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​ថ្នាក់​បណ្តុះ​បណ្តាល ក៏​ដូច​ជា​សិក្ខា​សាលា​បណ្តុះ​បណ្តាល។ ថ្នាក់​បណ្តុះ​បណ្តាល គឺ​សំដៅ​ទៅ​លើ​ក្រុម​អ្នក​រៀន​ដែល​ត្រូវ​បាន​គេ​បង្រៀន​ជា​មួយ​គ្នា។ រីឯ​សិក្ខា​សាលា​បណ្តុះ​បណ្តាល គឺ​សំដៅ​លើ​ការ​ជួប​ជុំ​គ្នា​រវាង​អ្នក​រៀន ដើម្បី​ពិភាក្សា និង/ឬ​អនុវត្ត​ការងារ​ជាក់​ស្តែង​ទៅ​តាម​កម្ម​វត្ថុ​ឬ​សកកម្មភាព។

    សេវាបង្ហាត់

    SEKO បាន​រៀប​ចំនូវ​វគ្គ​បណ្តុះ​បណ្តាល​មួយ​ចំនួន​សម្រាប់​កម្រិត​សិស្ស​និស្សិត និង​កម្រិត​បុគ្គល ដោយ​ផ្តោត​ទៅ​លើ​កម្មវត្ថុ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

  • -សម្រាប់​កម្រិត​សិស្ស​និស្សិត: វីធីសាស្ត្រ​ដ៏​ជោគ​ជ័យ​ក្នុង​ការ​សិក្សា វិធីសាស្ត្រ​ដ៏​ជោគ​ជ័យ​ក្នុង​ការ​ទទួល​បាន​ការងារ របៀប​បង្កើត​ផែន​ការ​ផ្ទាល់​ខ្លួន​ដ៏​មាន​ប្រសិទ្ធ​ភាព ការ​រៀប​ចំ​និង​ការ​ធ្វើ​ការ សិក្សា​ស្រាវ​ជ្រាវ វិធីសាស្ត្រ​សម្រប​សម្រួល​ក្រុម​កិច្ចការ​សិក្សា ជំនាញ​ធ្វើ​បទ​បង្ហាញ​ដ៏​ល្អ​សម្រាប់ សិស្ស​និស្សិត ជំនាញ​អាន​និង​សរសេរ​អង់គ្លេស ជំនាញ​ស្តាប់​និង​និយាយ​អង់គ្លេស។ល។
  • -សម្រាប់​កម្រិត​បុគ្គល: កិច្ចការ​រដ្ឋ​បាល​ជា​មូល​ដ្ឋាន កិច្ចការ​ទីផ្សារ​ជា​មូល​ដ្ឋាន កិច្ចការ​ហិរញ្ញវត្ថុ​ជា​មូល​ដ្ឋាន កិច្ចការ​តាម​ដាន​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ ការ​គ្រប់​គ្រង​រដ្ឋបាល​និង​ធនធាន​មនុស្ស ការ​គ្រប់​គ្រង​ការិយាល័យ ការ​គ្រប់​គ្រង​ទីផ្សារ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ការ​សរសេរ​គម្រោង និង​ស្វែង​រក​មូល​និធិ ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ ការ​ធ្វើ​ផែន​ការ​គម្រោង ការ​គ្រប់​គ្រង​គម្រោង ការ​ធ្វើ​សេចក្តី​រាយការណ៍ គរុកោសល្យ​បង្រៀន ឥរិយាបថ​អង្គភាព ការ​ទំនាក់​ទំនង​ដ៏មាន​ប្រសិទ្ធភាព ជំនាញ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​និង​ថ្លែង​ជា​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព ការ​អនុវត្តន៍​និតិវិធី​និង​គោល​ការណ៍​ធនធាន​មនុស្ស ជំនាញ​គិត​ដ៏​មាន​ប្រសិទ្ធភាព ការ​ត្រួត​ពិនិត្យ​ខាង​ក្នុង​អង្គភាព​ដ៏​មាន​ប្រសិទ្ធភាព ការ​អនុវត្តន៍​ច្បាប់​ការងារ ការ​ស្វែង​យល់​ពី​ឈ្មោះ​តួនាទី​ក្នុង​អង្គភាព ជំនាញ​ដឹក​នាំ ជំនាញ​ចែក​រំលែក ជំនាញ​បង្ហាត់ ជំនាញ​សម្រប​សម្រួល ជំនាញ​បង្វឹក ជំនាញ​ប្រឹក្សាយោបល់ ។ល។
  • ​ប៉ុន្តែដើម្បីដឹងអោយច្បាស់អំពីព័ត៌មានថ្មីៗនៃវគ្គបណ្តុះបណ្តាលរបស់ពួកយើង សូមចុចត្រង់នេះ

    ការចុះឈ្មោះ និងនិតិវិធី

  • -អានសេចក្តីប្រកាសព័ត៌មាននៃវគ្គបណ្តុះបណ្តាលរបស់ពួកយើង ដោយគ្រាន់តែចុច​ត្រង់នេះ
  • -បើអ្នកចាប់អារម្មណ៍ សូមផ្ញើអ៊ីម៉ែលមកពួកយើងតាមរយៈinfo@bigsek.org ដើម្បីចុះឈ្មោះ។
  • -អ្នកនឹងទទួលបានពាក្យសុំចុះឈ្មោះ។ បន្ទាប់ពីបំពេញរួច ផ្ញើមកពួកយើងវិញតាមរយៈអ៊ីម៉ែល។
  • -នៅមុនថ្ងៃបណ្តុះបណ្តាល អ្នកនឹងទទួលបានព័ត៌មានអំពីទីកន្លែងនៃវគ្គបណ្តុះបណ្តាលនេះ។
  • -អ្នកអាចបង់ថ្លៃចូលរួម នៅកន្លែងបណ្តុះបណ្តាលដែលជាបន្ទប់ជួលស្ថិតនៅទីតាំងមួយសមរម្យ។
  • -អ្នក​នឹង​ទទួល​បាន​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​ការ​សិក្សា​ដែល​ចេញ​ដោយ SEKO ហើយ​អ្នក​អាច​ទទួល​បាន​ជា​ស្វ័យ​ប្រវត្ត​នូវ​​ព័ត៌មាន​​តាម​អ៊ីម៉ែល​របស់​ពួក​យើង អំពី​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ​ទៀត។
  • សម្រង់ពាក្យគន្លឹះនៃការសិក្សា

  • គ្រូ​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​មួយ​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ប្រសិន​បើ​ឈ្នះ អ្នក​នឹង​សប្បាយ។ ហើយ​ប្រសិន​បើ​ចាញ់ អ្នក​នឹង​មាន​គតិបណ្ឌិត។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ចូរ​អ្នក​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​តែ​ជា​ការ​សើច​សប្បាយ។
  • ចូរ​អ្នក​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​ស្រមាល​ស្រមៃ។
  • កម្រិតនៃក្រុមគោលដៅ

  • សិស្ស​និស្សិត:​ វិធី​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​វិធី​សាស្ត្រ​ទទួល​បាន​ការងារ​សម្រាប់​ការ​ចាប់​ផ្តើម​របស់​ពួក​គេ។
  • បុគ្គល: ​​ចំណេះ​​ដឹង​ ជំនាញ និង​អាកប្ប​កិរិយា​ ឬ​ឥរិយាបថ​សម្រាប់​សមត្ថភាព​របស់​ពួក​គេ។
  • អង្គភាព: ​ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​ផ្នែក​ខាង​ក្នុង​នៃ​អង្គភាព សម្រាប់​ការ​គ្រប់​គ្រង​របស់​ពួក​គេ។
  • សង្គម: បរិបទ​ ឬ​បរិយាកាស​នៃ​ស្ថាប័ន​ សម្រាប់​បែប​ផែន ឬ​ទ្រង់​ទ្រាយ​នៃ​ការ​អនុវត្តន៍​​របស់ពួកគេ​​ដែល​អាច​ទៅ​រួច។
  • បើកអ៊ីម៉ែលគេហទំព័រ

    សម្រាប់តែសមាជិកប៉ុណ្ណោះ
    អ៊ីម៉ែល លេខសម្ងាត់
    សមាជិកម្នាក់ៗទទួលបានគណនី អ៊ីម៉ែលជាមួយនឹងលេខសម្ងាត់ ដែលផ្តល់ដោយប៊ីកសេក។
    អ៊ីម៉ែលសម្រាប់ទំនាក់ទំនង
    info@bigsek.org